អាករពិសេស លើទំនិញ និងសេវា


១-កម្មវត្ថុនៃពន្ធអាករ

·        -អាករពិសេសលើទំនិញ និងសេវាមួយចំនួនត្រូវយកទៅលើ៖

o   ទំនិញដែលធ្វើអោយប៉ះពាល់ដល់សុខភាពដែលរដ្ឋាភិបាលមិនលើទឹកចិត្តអោយប្រើប្រាស់ច្រើន

o   ទំនិញឫសេវា ដែលមិនចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនសាមញ្ញ

o   ប្រភេទទំនិញឫសេវា មានលក្ខណះប្រណិត

o   ផលិតផលក្នុងស្រុកដែលរួមមាន(សម្រាប់អ្នកមានរោងចក្រផលិតដើម្បីចែកចាយក្នុងស្រុក)

-ភេសជ្ជះគ្រប់ប្រភេទ ១០%

-ស្រាគ្រប់ប្រភេទ ៣៥%

-ស្រាបៀរគ្រប់ប្រភេទ ៣០%

-បារី-ស៊ីហ្គាគ្រប់ប្រភេទ (ផលិតក្នុងស្រុក ២០%/ នាំចូល ២៥%)

-ស៊ីម៉ង់ត៌ ៥%

o   សេវា

-សេវាដឹកជញ្ជូនអ្នកដំណើរ​ក្នុង និងក្រៅប្រទេស (តម្លៃជាប់អាករពិសេជាតម្លៃដែលមាននៅលើសំបុត្រយន្តហោះដែលបានចេញ។ ប្រសិនតម្លៃនោះជាតម្លៃទាំងទៅ ទាំងមក អាករពិសេសគិតតែ៥០% នៃតម្លៃក្នុងសំបុត្រនោះប៉ុណ្ណោះ) អាត្រា ១០%

-សេវាទូរគមនាគមន៌ ៣%

·        អ៊ីនធើណែត

·        ទូរសព្ទ័

·        ទូរទស្សន៍ខ្សែកាប

·        សេវាផ្ញើរឥវ៉ាន់ចេញ ចូល

-សេវាលំហែកម្សាន្ត ១០%

·        ការប្រគុំតន្ត្រី ការចាក់ភ្លេង សំដែងឈុតឆាក ឫកាយវិការមានលក្ខណៈជាសកម្មភាពនៅក្នុងរង្គសាល ខារ៉ាអូខេ ឌីស្កូថែក ទីកន្លែងសាធារណៈ ឫកន្លែងណាមួយ

·        ចំពោះសណ្ឋាគារឫភោជនីយដ្ឋាន ដែលមានការប្រគុំតន្ត្រី ការសម្តែងឈុតឆាក ឫកាយវិការដែលមានលក្ខណៈផ្សារភ្ជាប់ទៅនឹងសកម្មភាពសណ្ឋាគារ ឫភោជនីយដ្ឋាន

·        ម៉ាស្សា ប្រណាំងរថយន្ត ប្រណាំងម៉ូតូ ស្នូកឃ័រ ប៊ូលីង ហ្គេមគ្រប់ប្រភេទ និងវាយកូនគោល

២-មូលដ្ឋានគិតអាករ

·        -មូលដ្ឋានគិតអាករលើទំនិញ ផលិតក្នុងស្រុក

o   តម្លៃលក់រួមទាំងអាករ-អាករលើតម្លៃបន្ថែម-អាការពិសេសខ្លួនឯង

§  (តម្លៃលក់រួមទាំងអាករ/110%/(100%+ អាត្រានៃផលិតផលនីមួយៗ))*90%

·        មូលដ្ឋានគិតអាករពិសេសលើ សេវា

o   តម្លៃលក់រួមទាំងអាករ-អាករលើតម្លៃបន្ថែម-អាការពិសេសខ្លួនឯង

-(តម្លៃលក់រួមទាំងអាករ/110%/(100%+ (ភាគរយទៅតាមប្រភេទសេវានីមួយៗ)

៣-លើកលែងអាករ

·        -ផលិតផលក្នុងស្រុកដែលលើកលែងអាកររួមមាន

o   ស្រាស ដែលផលិតលក្ខណះគ្រួសារ

o   ទឹកត្នោតជូរ

o   ថ្នាំជក់ វត្ថុធាតុដើម

o   ទឹកដោះគោ

o   ទឹកដមផ្លែឈើ និងបន្លែ

ជួយខ្លួនឯង


>>>មិនត្រូវចុះចាញ់នឹងជតាកម្ម,,,
មិនជឿថានៅក្នុងលោកនេះមានពាក្យថាអស់សង្ឃឹម
ត្រូវរក្សាក្តីសង្ឃឹមដល់ទីបញ្ចប់ និងបង្កើតក្តីសង្ឃឹមពីភាពអស់សង្ឃឹម<<
នៅក្នុងវចនានុក្រមរបស់អ្នកក្លាហាន និងអ្នកជោគជ័យ  គ្មានពាក្យដែលថាអស់សង្ឃឹមទេ  ព្រោះពួកគេមិនងាយបោះបង់ខ្លួនឯងចោលដោយងាយៗជាដាច់ខាត។  ពួកគេមានគំនិតតែមួយគត់គឺរឿងដែលកំពុងរង់ចាំពួកគេនៅគ្រាចុងក្រោយនោះគឺក្តីសង្ឃឹម។  នៅពេលដែលរឿងរ៉ាវរំកិលចូលមកជិតដល់ភាពអស់សង្ឃឹមពួកគេសុខចិត្តប្រឈមមុខ នឹងគ្រោះ
ថ្នាក់នោះអោយដល់ទីបំផុត និងសាងក្តីសង្ឃឹមដល់ខ្លួនឯងសារជាថ្មី។ 

         រឿងក្មេងគង្វាលគោ

        ថ្ងៃមួយក្មេងគង្វាលគោ បានឡើងទៅកាប់ឧសនៅលើភ្នំ ហើយបានជួបហ្នឹងខ្លាមួយក្បាលហក់ដេញសង្គ្រប់មកខាំខ្លួនមួយរំពេច។ គេភ័យតក់ស្លុតយ៉ាងខ្លាំង ក៏កញ្ឆក់យកកាំបិត ហើយប្រញាប់រត់គេចខ្លួន។ មកដល់ផ្លូវខាងមុខ ដែលសុទ្ធតែជាច្រាំងថ្មចំណោទ ខ្លាក៏ដេញមកតាមប្រកៀកនឹងខាងក្រោយទៀត គេក៏សម្រេចចិត្តតស៊ូជាមួយសត្វខ្លានោះដើម្បីរស់រានមានជីវិត។​ 
ជួយខ្លួនឯង
ជួួយខ្លួនឯងអំពីសត្វខ្លាកំណាច
ខណៈនោះគេបែរមុខទៅប្រយុទ្ធនឹងសត្វខ្លាដ៏កាចសាហាវ ដែលកំពុងហារមាត់គម្រាមយ៉ាងស្រេកឃ្លាន ដោយកញ្ជ្រោលខ្លាំងពេកសត្វខ្លាក៏រអិលជើងធ្លាក់ចូលទៅក្នុងអន្លុងផុងជាប់ ហើយក្មេងគង្វាលគោក៏រអិលជើងធ្លាក់ទៅជ្រោះជ្រៅខាងក្រោមដែរ តែដោយសារតែចិត្តចង់រស់ គេខំស្រវ៉េស្រវ៉ាតោងជាប់មែកវល្លិនៅច្រាំងចំណោទថ្ម តើគេមានសុវត្តិភាពយ៉ាងពិតប្រាកដហើយមែនទេ?​ នៅខាងលើជាខ្លាដែលកំពុងស្រេកឃ្លានអាហារ ឯនៅខាងក្រោមជាជ្រលងជ្រោះជ្រៅ ដែលមើលមិនឃើញបាត។  បរិវេណជុំវិញមានតែច្រាំងថ្ម ទោះបីជាមានមនុស្សដើរឆ្លងកាត់ ក៏គ្មានអ្នកណាអាចជួយគេបានដែរ។ ក្មេងគង្វាលគោដឹងអំពីស្ថានភាពគេច្បាស់ណាស់ រហូតសម្រក់ទឹកភ្នែក។ 

         ចៃដន្យនៅពេលនោះគេក្រឡេកឃើញព្រះសង្ឃចំណាស់មួយអង្គកំពុងនិមន្តធ្វើដំណើរនៅភ្នំម្ខាងទៀត ក៏ស្រែកដង្ហោយហៅខ្លាំងឡើងៗ ជួយផងៗ!! ព្រះសង្ឃអង្គនោះក៏ក្រឡេកឃើញ នូវក្មេងគង្វាល និងពិនិត្យមើលភូមិសាស្ត្រត្រង់នោះ ក៏ដកដង្ហើមធំ រួចស្រែកប្រាប់ទៅគេវិញថា អត្មាមិនមានវិធីអាចជួយបានទេ! គឺមានតែញោមខ្លួនឯងប៉ុណ្ណោះដែលអាចជួយខ្លួនឯងបាន!

ក្មេងគង្វាលបានលឺហើយ ក៏ស្រែកយំកាន់តែខ្លាំង ហើយតបទៅវិញថា កុរណាកំពុងតែតោងមែកឈើនៅហ្នឹងច្រាំងជ្រោះថ្មយ៉ាងនេះ​ តើធ្វើម្តេចអាចនឹងជួយខ្លួនឯងបានទៅ ព្រះសង្ឃក៏តបមកវិញថា បើត្រូវស្លាប់ដោយសារតោងចាប់មែកឈើយ៉ាងនេះ ហេតុអ្វីមិនសាកប្តូរប្រលែងដៃចុះទៅមើលក្រែងនឹងមានសង្ឃឹមខ្លះ!

ថាចប់ហើយ ព្រះអង្គក៏ដកដង្ហើមធំ រួចនិមន្តចេញទៅ។
         ក្មេងគង្វាលបានលឺហើយក៏ស្រែកទ្រហ៊ោយំ ហើយជេរព្រះសង្ឃថា ឃើញមនុស្សជិតស្លាប់ហើយ មិនព្រមជួយទៀត!
         មេឃជិតងងឹត ឯខ្លាកំណាចក៏នៅរង់ចាំនៅខាងលើ វាមិនព្រមដើរចេញទៅណាសោះ។ ក្មេងគង្វាលគោ ទាំងហេវហត់ អស់កម្លាំង ដៃចាប់មែកឈើញ័រ ស្ពឹក កាន់សឹងលែងជាប់ តើគួរធ្វើយ៉ាងណាល្អទៅ? គេក៏ចាប់ផ្តើមគិតអំពីសង្ឃដីការរបស់ព្រះសង្ឃអង្គនោះ​ ហើយចាប់ផ្តើមត្រិះរិះពិចារណាសារជាថ្មី ក៏មាសតិសម្បជញ្ជៈឡើងវិញ សម្តីរបស់លោកក៏មានហេតុផលត្រឹមត្រូវដែរ ទោះជាយ៉ាងណាតោងបែបនេះគឺមានតែផ្លូវស្លាប់ ហើយបើប្រលែងដៃទៅក៏មានតែសេចក្តីស្លាប់ដូចគ្នា ប៉ុន្តែអាចថាមិនស្លាប់ក៏ថាបាន,,,,ណ្ហើយចុះ! យ៉ាងណាក៏ត្រូវស្លាប់គួរតែសាកល្បងផ្សងគ្រោះថ្នាក់នេះ លមើល!
         គិតហើយក៏ឈប់យំ ហើយក៏បែរមុខទៅរកច្រាំងម្ខាងទៀត រកកន្លែងដើម្បីទម្លាក់ខ្លួនចុះ ក៏ឃើញថា នៅបាតជ្រលងមានផ្ទៃបៃតង ជាគុម្ពោតស្មៅឫ? បើផ្ទៃគុម្ពោតស្មៅមែននុះ លោតទៅប្រហែលជាមិនស្លាប់ទេ។ គេបានប្រាប់ខ្លួនឯងថា ខ្លាចក៏គ្មានប្រយោជន៌ មានតែសាកល្បងមើលហើយ អាចនឹងមានឪកាសរស់!     ថាចប់ ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងណែន,,, គេបានយកជើងទៅធាក់ផ្ទាំងថ្មទៅម្ខាងព្រមទាំងប្រលែងដៃចេញពីមែកឈើ រាងកាយក៏ធ្លាក់ចុះលឿនស្លេវ សំឡេងខ្យល់បក់ត្រូវត្រចៀកលាន់វូៗ! បេះដូងញ័ររន្ធត់ជាពន់ពេក តែក៏នៅតែមានភាពក្លាហានលើកទឹកចិត្តខ្លួនឯងថា បិតភ្នែកមិនបានជាដាច់ខាត,,,ត្រូវបើកភ្នែករកកន្លែងដែលត្រូវជាន់
         បដិហារកើតឡើងពិតប្រាកដមែន,,,គេបានធ្លាក់ចូលទៅក្នុងបរវេណភក់ទន់ៗ និងមានស្មៅបៃតងដុះជុំជិត ដែមានតែម្តុំហ្នឹងគត់ក្នុងជ្រលងជ្រោះដ៏ជ្រៅនេះ។
         ក្រោយមកគេក៏បានជួយសង្គ្រោះពីសំណាក់អ្នកភូមិជិតខាង ដែលចេញដើររកគេ ហើយយកមកព្យាបាលមុខរបួសនៅផ្ទះ។ ពីរឆ្នាំក្រោយមកគេក៏អាចដើរបានដូចដើមវិញ។
         ក្មេងគង្វាលគោ បានយកបទពិសោធន៍នេះមកប្រាប់យើងថា
ទោះបីជាស្ថិតនៅក្នុងដំណាក់កាលត្រូវស្លាប់ចុងក្រោយក៏ដោយ ក៏នៅអាចមានជីវិតរស់រានបានដែរ សុំកុំតែលះបង់អោយសោះនូវពាក្យ សេចក្តីសង្ឃឹម និង សេចក្តីព្យាយាម

         ចូរកុំអស់សង្ឃឹមនឹងជីវិតខ្លួនឯងងាយអោយសោះ ត្រូវយកគ្រោះថ្នាក់មកធ្វើជាសាលារៀន 
ប្រកាន់យកភាពលំបាកជាថ្នាំព្យាបាល ហ៊ានលះបង់ផ្សងនឹងគ្រោះថ្នាក់សព្វបែបយ៉ាង 
នៅទីបំផុតយើងច្បាស់ជាអាចក្តោបក្តាប់ឳកាសនោះបាន បង្កើតភាពអច្ឆរិយសម្រាប់ជីវិតខ្លួនបានជាពុំខាន។